(កណ្តាល)៖ ស្ត្រីម្នាក់ឈ្មោះ ខុម ចាន់ធឿន រស់នៅក្រុងតាខ្មៅ ក្នុងទឹកមុខញញឹមស្រស់ស្រាយខ្លាំងបិទមាត់មិនជិត ប្រាប់ពីអារម្មណ៍ដ៏រំភើបរបស់គាត់ចំពោះរង្វាន់ទឹកប្រាក់ ៤លានរៀល ដែលគាត់បានឃើញនៅលើក្រវិលកំប៉ុងទឹកក្រូចអាយស៍កូឡា។
លោកស្រី ខុម ចាន់ធឿន បានឱ្យពូអើយពូ អ្នកណាមិនសប្បាយចិត្តនោះ បើកំពុងតែដាច់លុយខ្លាំងផង លក់បន្លែ ១ថ្ងៃបានត្រឹម ៣០,០០០ ទៅ ៤០,០០០រៀល ចញ្ចឹមគ្រួសារកូនពីរខ្វះមុខខ្វះក្រោយ ហើយត្រូវសងលុយធនាគាររាល់ខែទៀត ហើយស្រាប់តែសុខៗឈ្នះបានរង្វាន់ដល់តែ ៤លានរៀលចឹងអី ជើងខ្ញុំឈរសឹងមិនជាប់ដីទៅហើយ ព្រោះអរខ្លាំងពេក ខ្ញុំរំភើបមែនទែន》។
រីឯអ្នកឈ្នះរង្វាន់៤លានរៀល ម្នាក់ទៀតឈ្មោះ អ៊ុន សុខា ក៏បង្ហាញអារម្មណ៍សប្បាយរីករាយ និង មូលហេតុដែលខ្លួនចូលចិត្តទឹកក្រូចអាយស៍ដោយសាររសជាតិផ្អែមឆ្ងាញ់របស់វាផងដែរ។
លោក Michael Sovann (ម៉ៃឃើល សុវណ្ណ) ប្រធានផ្នែករៀបចំកម្មវិធី និង ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានបញ្ជាក់ផងដែរថា 《ខ្ញុំក៏សើចជាមួយបងស្រី ចាន់ធឿនដែរ ដោយសារតែទឹកមុខរបស់គាត់ពោលពេញដោយភាពសប្បាយរីករាយខ្លាំងតែម្តង ខ្ញុំចាំគាត់បានជាងគេក្នុងចំនោមអតិថិជនឈ្នះរង្វាន់ ៤លានរៀល ទាំង៣ នាក់ក្នុងរាត្រីតែមួយនៅក្រុងតាខ្មៅ ពេលដែលគាត់មកទស្សនាកម្មវិធីប្រគុំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation》។
លោកក៏បានបញ្ជាក់ផងដែរថា រង្វាន់ទឹកប្រាក់៤លានរៀល ខាងលើគឺជារង្វាន់ធំជាងគេបំផុតពីទឹកក្រូចអាយស៍ហើយរង្វាន់តូចមានដូចជាទឹកប្រាក់ ១មឺុនរៀល និង ៥ពាន់រៀល រួមជាមួយរង្វាន់១កំប៉ុងជាច្រើន ហើយរង្វាន់ទាំងនេះត្រូវបានបញ្ចូលទៅលើក្រវិុលកំប៉ុងទឹកក្រូចអាយស៍គ្រប់រសជាតិតែម្តងដែលរួមមានរសជាតិ អាយស៍កូឡា អាយស៍ក្រូចឆ្មា និង អាយស៍រសជាតិផ្លែឈើចម្រុះ។
លោកក៏ធានាអះអាងផងដែរថា ទឹកក្រូចអាយស៍ជាភេសជ្ជៈដែលសាកសមបំផុតសម្រាប់អាហារគ្រប់ពេល និងកម្មវិធីជប់លៀងផ្សេងៗ រួមជាមួយការដាក់សែនទេវតានារដូវកាលចូលឆ្នាំខ្មែរខាងមុខនេះ។
ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។
ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះនិងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។
ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផលក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដ៏ទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយនិងរំភើបគ្រប់ពេលវេលា៕