(កោះកុង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគម អតីត យុទ្ធជន កម្ពុជា បាន អញ្ជើញចុះពិនិត្យមើលដីសម្បទានសង្គមកិច្ចរដ្ឋ សម្រាប់ ធ្វើផ្ទះជូនអតីត យុទ្ធជន នៅភូមិអភិវឌ្ឍន៍ជីមៀល ឃុំ អណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង នាព្រឹកថ្ងៃ ទី២៤ ខែមីនា ឆ្នាំ ២០១៩ និងបានជួបសំណេះសំណាលស្វែងយល់ពី សុខទុក្ខរបស់បងប្អូនអតីត យុទ្ធជន និងនិវត្តន ជនដែលរស់នៅទីនោះ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មា ការ សមាគម អតីត យុទ្ធជន ខេត្ត ត្រូវ សហការ ជាមួយ មន្ទីរ ជំនាញធ្វើការគ្រប់គ្រង ដីសម្បទានសង្គមកិច្ចរដ្ឋ នៅតាមគោលដៅឲ្យបានល្អ ការពារកុំឲ្យមានការ រំលោភបំពាន និងបែងចែកជាឡូតិ៍ ត្រៀម ផ្តល់ជូន អតីត យុទ្ធជន ដែលមាន ជីវភាព លំបាក។

ទន្ទឹម នោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យខិតខំចុះជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឲ្យបានពី ជីវភាព រស់នៅ របស់បងប្អូនសមាជិក និងមានវិធានការជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ពិសេសពេលគាត់ឈឺស្កាត់យប់ព្រលប់៕