(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមជនសង្ស័យចំនួន១៤ (ស្រី៣នាក់) ជាមួយវត្ថុតាងពាក់ព័ន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី ក្រោយពីតាមបង្ក្រាបពួកគេ រឿងជួញដូរ រក្សាទុក និងសំរួលទីតាំងចាត់ចែងប្រើប្រាស់គ្រឿងញៀន ៣ករណីផ្សេងគ្នា។
អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការបង្ក្រាបក្រុមជនសង្ស័យប្រុសស្រីទាំង១៤នាក់ ពាក់ព័ន្ធរឿងជួញដូរ រក្សាទុក និងសំរួលទីតាំងចាត់ចែងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានអនុវត្តឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ និងនៅចំណុចផ្ទះលេខ៥០៥ ក្រុមទី៨ ផ្លូរថភើ្លង ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
លោកអធិការ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ម៉ៅ សេក អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ ជា សម្បតិ្ត អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ អ៊ូច ស្រីល័ក្ខ ភេទស្រី អាយុ៤៩ឆ្នាំ, ទី៤៖ឈ្មោះ លាង រតនា អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ឃឿន សុខឌឿន អាយុ២២ឆ្នាំ, ទី៦៖ឈ្មោះ នង ថុងសំណាង អាយុ២០ឆ្នាំ, ទី៧៖ឈ្មោះ ពៅ ស្រីភា ភេទស្រី អាយុ៣០ឆ្នាំ, ទី៨៖ឈ្មោះ មាស ម៉ៅ អាយុ១៨ឆ្នាំ, ទី៩៖ឈ្មោះ យី យ៉ែន អាយុ២០ឆ្នាំ, ទី១០៖ឈ្មោះ ពិន ប៊ុនតោ អាយុ២៣ឆ្នាំ, ទី១១៖ឈ្មោះ អល់ គឹនស៊្រុង អាយុ៣៤ឆ្នាំ, ទី១២៖ឈ្មោះ អួន ចន្ឋី អាយុ៣៥ឆ្នាំ, ទី១៣៖ឈ្មោះ មោះ ថាច់ សាមឿន អាយុ៣៥ឆ្នាំ និងទី១៤៖ឈ្មោះ លន់ ដានី ភេទស្រី។
នៅក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ លើក្រុមជនសង្ស័យប្រុសស្រីទាំង១៤នាក់ ក្នុង៣ករណីផ្សេងគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង គ្រឿងញៀន និងឧបករណ៍បម្រើឲ្យសកម្មភាពជក់ថ្នាំញៀនមួយចំនួនទៀត ដើម្បីបញ្ជូនមកសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម និតិវិធី៕