(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងប្រតិកម្មចំពោះសេចក្ដីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំពីលទ្ធផលនៃកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌កន្លងទៅ ដោយក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មានចំណុចមួយចំនួនមិនបានឆ្លុះបញ្ចាំងពី អ្វីដែលជាគោលជំហរ និងការបកស្រាយរបស់ក្រសួងឡើយ ហើយមានចំណុចខ្លះជារឿងមិនពិតទៀតផង។

ក្រសួងយុត្តិធម៌ មានការសោកស្តាយចំពោះសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនៃទិដ្ឋភាពប្រជុំ។ ក្រោយពីកើតរឿងហេតុបែបនេះទើបក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺមួយដែលមានខ្លឹមសារដូចខាងក្រោម៖