(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសផ្លាស់ប្តូររង្វាន់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទៅជាប្រាក់រៀល ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិភ្លាមនោះ ស្រាប់តែផ្ទុះរង្វាន់ធំៗចំនួន ៨រង្វាន់ ភ្លែតតែម្តងពីក្រវិុលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅតាមបណ្តាលខេត្តក្រុង ក្នុងប្រកម្ពុជា។

អ្នកឈ្នះរង្វាន់ទាំងនោះរួមមានទឹកប្រាក់៤០លានរៀល ចំនួន២នាក់ នៅក្រុងតាខ្មៅ និង ម្នាក់ទៀតនៅបាត់ដំបង ហើយដោយរង្វាន់ទឹកប្រាក់ ៤លានរៀល ចំនួន៦ រង្វាន់ផ្សេងទៀតគឺបានទៅលើអតិថិជននៅខេត្តព្រៃវែង ត្បូងឃ្មុំ ភ្នំពេញ កំពង់ចាម និង ខេត្តកណ្តាល ។

លោក Michael Sovann ប្រធានផ្នែករៀបចំកម្មវិធី និង ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) បានឱ្យដឹងថា «ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ពិតជាមមាញឹកជាមួយការប្តូររង្វាន់ជូន អតិថិជនដែលឈ្នះថ្មីៗនេះមែនពីក្រវិុលកំប៉ុង វើក WURKZ ព្រោះមានអតិថិជនច្រើនឈ្នះទាំងរង្វាន់តូចនឹងធំសម្រុកមកបើករង្វាន់របស់ពួកគេ»។

លោកក៏បានបញ្ជាក់ផងដែរថា រង្វាន់ខាងលើគឺសុទ្ធតែជារង្វាន់ធំទាំងអស់ នៅមិនទាន់រាប់បញ្ចូលរង្វាន់តូចៗជាច្រើនទៀតដែលរួមមានទឹកប្រាក់១មឺុនរៀល និង ៥ពាន់រៀលផងទេ។

លោកក៏បានប្រាប់ពីមូលហេតុដែលមានអ្នកត្រូវរង្វាន់ច្រើននាពេលថ្មីៗនេះផងដែរថា «តាមការសាកសួរទៅអ្នកឈ្នះដែលមកបើករង្វាន់ គឺភាគច្រើនពួកគេប្រាប់ថា ដោយសារតែភេសជ្ជៈប៉ូវកម្លាំង វើក មានរសជាតិផ្អែមឆ្ងាញ់ ញាំហើយធ្វើអោយពួកគេមានកម្លាំង ហើយលឺថាមានរង្វាន់ច្រើនទៀត ដូច្នេះហើយទើបពួកគេសម្រេចចិត្តទិញ វើក មកញាំជាប្រចាំ»

ហើយលោកបន្តទៀតថា អតិថិជន ដែលមកបើករង្វាន់កន្លងមកមានទាំងអ្នកធ្វើការក្នុងការិយាល័យ បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកខាងការងារសំណង់ ជាងឡាន អ្នករត់តាក់ស៊ី អ្នកប្រកបអាជីវកម្មដែលប្រើកម្លាំងរាងកាយច្រើន ហើយក៏មានកីឡាករជម្រើសជាតិមួយចំនួនផងដែរ ពិសា វើក ជំនួយការចងចាំ បង្កើនថាមពល និងបន្សាបភាពស្រវឹង។

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយ និងរំភើបគ្រប់ពេលវេលា៕