Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេធាវី៖ លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានដល់អ្នកដែលសុំសិទ្ធិធ្វើនយោបាយឡើយ (Video Inside)

25-03-2019 18:02

(ភ្នំពេញ)៖ លោក ចាន់ ចេន មេធាវីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានដល់អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយទេ។ ជាមួយគ្នានេះលោកក៏អះអាងដែរថា លោក កឹម សុខា ក៏មិនបានជំរុញឱ្យពួកគេទៅសុំសិទ្ធិធ្វើនយោបាយនោះដែរ។

លោក ចាន់ ចេន បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ និងក៏មិនបានជម្រុញឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើយ»

ការបង្ហាញអំពីជំហររបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៩រូប ដែលក្នុងនោះមានមនុស្សរបស់ លោក កឹម សុខា ផងដែរ បានអនុវត្តផ្ទុយទៅនឹងបម្រាមរបស់លោក សម រង្ស៉ី ហើយទទួលយកនីតិសម្បទានយោបាយឡើងវិញ។

ក្រុមរបស់ លោក សម រង្ស៉ី បាយវាយប្រហារយ៉ាងខ្លាំងទៅកាន់អ្នកសុំសិទ្ធិធ្វើនយោបាយទាំងនោះ ហើយមានអ្នកខ្លះទៀត បានចោទប្រកាន់ទៅលើ លោក កឹម សុខា ថាមានចេតនារុញពួកគេឱ្យទៅទទួលសិទ្ធិធ្វើនយោបាយជាមុន ហើយលោក កឹម សុខា ផ្ទាល់អាចនឹងស្នើសុំក្រោយគេ៕