(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២២ករណី ក្នុងនោះមានករណីប្រើប្រាស់៧ករណី និងជួញដូរ១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៤នាក់ និងដកហូតថ្នាំញៀន ១៧៧.៥៤ក្រាម និង ៥៩កញ្ចប់តូច។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៨៨៨ករណី ឃាត់មនុស្ស ៤,១១៨នាក់ (ស្រី ៣៤៩នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕