(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៧៨គ្រឿង រកឃើញល្មើសច្បាប់៥១៩គ្រឿង (ម៉ូតូ៤៤%) អប់រំ២២៦គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន១,១៩១គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ២៨១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៣,៥៨២គ្រឿង រកឃើញយានយន្តល្មើស១៦,៥១៤គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៥,៦៧២គ្រឿង និងផាកពិន័យ១០,៨៤២គ្រឿង៕