(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានចេញសារាចរណែនាំ និងសារលិខិតអបអរសាទរក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ, ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសារាចរណែនាំ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើតយុត្តិធម៌សង្គម លើកកម្ពស់ការងារសមរម្យ» និងប្រកាសឱ្យប្រើប្រាស់កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៩ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»

ខាងក្រោមនេះ ជាសារាចរណែនាំ និងសារលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន៖