រថយន្ដ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាល៥នាក់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ
25-03-2019 13:49
(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្តមិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ រងរបួសធ្ងន់-ស្រាល០៥នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១២៣-១២៤ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ៕