អបអរសាទរខួបលើកទី៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀល! តោះទៅទស្សនាស្តង់ លី ហួរ វេរលុយ ក្នុងពិព័រណ៍ប្រាក់រៀល នៅផ្សារទំនើបអ៉ីនអន២ ទាំងអស់គ្នា!
25-03-2019 13:29
(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៉ី (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានដាក់ស្តង់បង្ហាញកម្មវិធីសប្បាយៗ ព្រមទាំងការផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដល់អ្នកចូលរួមលេងកម្សាន្តនៅស្តង់ផ្ទាល់ផងដែរ។
ពិព័រណ៍ប្រាក់រៀលនេះ ត្រូវបានរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ។ ទីតាំងនៃពិព័រណ៍របស់ក្រុមហ៊ុន លីហួរ វេរលុយ បានធ្វើឡើងនៅជាន់ផ្ទាល់ដី នៃផ្សារទំនើប អ៉ីអនមល សែនសុខ ស៉ីធី (អ៉ីអន២) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១០៖០០យប់។
ដើម្បីអបអរសាទរទិវាប្រាក់រៀលលើទី៣៩ ក្រុមហ៊ុនលី ហួរ វេរលុយ បានផ្តល់ជូនកម្មវិធីប្រូម៉ូសិន វេរលុយជូនម្តាយ (បញ្ចុះតម្លៃសេវា ៥០% រាល់ការផ្ញើប្រាក់ជាប្រាក់រៀល) សម្រាប់ទឹកប្រាក់រហូតដល់ ៤០ម៉ឺនរៀល ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ព័ត៌មានលម្អិតសូមទំនាក់ទំនង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៉ី អាសយដ្ឋានអគារលេខ ៨៥-៨៨ មហាវិថីគឺមអ៉ីលសុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ ០៨៧ ៦០១ ១១១៕