Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំប្រើទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមីនាម្សិលមិញ 

25-03-2019 06:48

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ ៦នាក់ របួសស្រាល២នាក់ (ទិន្នន័យគ្រោះថ្នាក់គិតពីម៉ោង២រសៀលថ្ងៃទី២៣ ដល់ម៉ោង២រសៀលថ្ងៃទី២៤ ខែមីនា)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ១០គ្រឿង, រថយន្តតូច ៣គ្រឿង, យានយន្ដធុនធ្ងន់ ៣គ្រឿង និងអ្នកថ្មើរជើង ២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ឆ្វេង-ស្ដាំ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៨៧លើក បណ្ដាលឲ្យ មនុស្សស្លាប់ចំនួន ១៥៩នាក់ របួសធ្ងន់ចំនួន ២២១នាក់ និងរបួសស្រាលចំនួន ១៥៤នាក់៕