(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា ចំពោះបងប្អូនកម្មករ-កម្មការិនី និយោជិកក្នុងខណ្ឌទាំងអស់ពិតប្រាកដ និងទទួលបានប្រាក់ឈ្នួល និងប្រាក់ខែឡើងដល់១៨២ដុល្លារ ក្នុងមួយខែ ទាំងការពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃថែមទៀត ត្រឹមតែមានប័ណ្ណ បសស ប៉ុណ្ណោះ តាមប្រកាសដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា ចំពោះកម្មការិនីសម្រាលកូន ត្រូវបានឈប់សម្រាកពីការងាររយៈពេល៣ខែ ក៏និងទទួលបានប្រាក់ខែ ១២០% យ៉ាងពិតប្រាកដ តាមប្រកាសដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មិនដូចការលើកឡើងរបស់ជនអគតិមួយចំនួនដែលភូទកុហក់ បោកប្រាស់ ញ៉ុះញ៉ុង ធ្វើឲ្យកម្មករ កម្មការិនី និយោជិក ជួបការលំបាក និងមានការយល់ច្រឡំនោះទេ។
ការគូសបញ្ជាក់យ៉ាងច្បាស់របស់លោក ជា ពិសី រូបនេះ បានធ្វើឡើងនាឱកាសថ្លែងរបាយការណ៍ស្វាគមន៍ជូនលោក ឃួង ស្រេង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និយោជិក សរុបជាង១,៥០៦នាក់ មកពីតាមបណ្ដារោងចក្រ សហគ្រាស ចំនួន៨ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងវត្តទួលសន្តិវ័ន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ លោក ជា ពិសី បានប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងពង្រីកឲ្យកាន់តែក្លាំងក្លា ចំពោះការចងក្រងសមាជិកបក្ស ក្នុងជួរកម្មករ កម្មការិនី និយោជិក តាមរោងចក្រ សហគ្រាស ក្នុងការពង្រឹងឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈដែលរចនាសម្ព័ន្ធមាន១គណបក្សខណ្ឌ និង៧ គណៈកម្មាធិការបក្សសង្កាត់ និង៥២សាខា ស្មើនិង២៧៩អនុសាខា ក្នុងនោះមាន ចំនួន៤៣៣១ក្រុមបក្ស ស្មើនិងសមាជិកបក្សសរុប ចំនួន៤,៩៩៤៨នាក់ (ស្រី២៦៦៤៣នាក់) ឯប្រជាពលរដ្ឋដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី មានចំនួន៧៧២៦នាក់៕