(ត្បូងឃ្មុំ)៖ ជាបន្តបន្ទាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជា ហ៊ុន សែន ជាប្រមុខ បានខិតខំការពារសុខសន្តិភាពបានយ៉ាងល្អបើទោះបីមានជនអគតិ មួយចំនួនព្យាយាមបំផ្លិចបំផ្លាញទាញប្រទេសជាតិទៅរកភាពវឹកវរ បង្ករអសន្តិសុខ ស្ថេរភាពនយោបាយយ៉ាងណាក្តី ខណៈសន្តិភាព ពិតជាមានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជនដែលយើងត្រូវ រួមគ្នាបន្តការពារឲ្យបានដាច់ខាត ។
នេះជាការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា នៅក្នុងឳកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារវត្តជម្ពូព្រឹក្សាឧត្តមមានជ័យ ហៅវត្តព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។
លោក បានលើកឡើងថា បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យត្រូវបន្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោជាប្រមុខ ពីព្រោះ តាមរយៈការផ្តល់សេចក្តីទុកចិត្តជាច្រើនឆ្នាំកន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពយ៉ាងលេញតាមបែប លទ្ធិ ប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា អាណាចក្រ និងពុទ្ធចក្រនោះទេគឺមានភាពរីកចម្រើនយ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុង នោះខាង វិស័យសាសនាក៏មានការរីកចម្រើន និងសេរីភាពគ្រប់ បែបយ៉ាង តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
បើតាមរបាយការរបស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា សម្រាប់ស្រុកពញាក្រែកគឺមានសមិទ្ធិ ផលជាំច្រើនត្រូវបានកសាងឡើង សម្រាប់ជាប្រយោជន៍ប្រជា ពលរដ្ឋពិសេសវិស័យសាសនា ជាក់ស្តែងព្រះវិហារ និងសមិទ្ធិផល នានាដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺសុតតែកើតចេញ ពីការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋដែលរស់នៅក្រោមដំបូលសន្តិ ភាពយ៉ាងពេញលេញ ។
លោក បានបន្តថា ដូចនេះយើងទាំងអស់គ្នាប្តេជ្ញាគាំទ្រនូវ គោលការណ៍ មិនយកអធិបតេយ្យជាតិ ទៅប្តូរជឃាមួយនិងជំនួយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ជាប្រមុខ៕