(សៀមរាប)៖ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យមានស្តង់ដារ កម្រិតខ្ពស់លំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) រៀបចំសិក្ខាសាលា ផ្សព្វផ្សាយជាសាធារណៈមួយ ក្រោមប្រធានបទ «វិធីសាស្ត្រចម្បងៗ ដើម្បីត្រៀមខ្លួនក្លាយជាមាតា»។
សិក្ខាសាលានេះ ត្រូវបានធ្វើបទបង្ហាញ ដោយជំនួយការសាស្រ្តាចារ្យបណ្ឌិត លោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកអគ្គរដ្ឋទូតជាន់ខ្ពស់ នៃផ្លាកសញ្ញារបស់មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ និងមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់។ សិក្ខាសាលានេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។
នេះគឺជាលើកទីមួយហើយ ដែលមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យពហុជំនាញធំ បំផុតមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំសិក្ខាសាលាដ៏សំខាន់នេះ នៅខេត្តសៀមរាប។ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ មានទីតាំង ក្នុងទីក្រុងបាងកក ប្រទេសថៃ។
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ មានផ្តល់ជូននូវសេវាកម្ម និងបរិក្ខារោគ វិនិច្ឆ័យព្យាបាល និងថែទាំដ៏ទំនើបទាន់សម័យ រួមនៅកន្លែងតែមួយ ដោយអតិថិជនមិនចាំបាច់ចូល ទៅសាលនានាឡើយ ហើយផ្តល់សេវាកម្ម បម្រើអតិថិជនចំនួន១.១លាននាក់ ក្នុងមួយឆ្នាំ ដោយក្នុងនោះ អ្នកជំងឺដែលជាជនបរទេស មានជាង៥២០,០០០នាក់។
លោកវេជ្ជបណ្ឌិត Pansak Sugkraroek ដែលជាជំនួយការសាស្រ្តាចារ្យបណ្ឌិត ផ្នែកសុខភាពស្ត្រី លោកមានឯកទេសផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជ។ ជាមួយនឹងបទពិសោធន៍ជាង ៣០ឆ្នាំ លោកបានចែករំលែកនូវចំណេះដឹង ដែលលោកមានទៅកាន់អង្គសិក្ខាសាលា ដោយផ្តោតសំខាន់លើគោលការណ៍ណែនាំ ដ៏ទូលំទូលាយចំពោះការមានផ្ទៃពោះ ប្រកបដោយសុខភាពល្អ វិធីសាស្ត្រសំខាន់ៗ ថាតើត្រូវធ្វើយ៉ាងណា ខ្លះមុនពេល ឬអំឡុងពេល និងក្រោយពេលសម្រាលកូន។
លោកវេជ្ជបណ្ឌិត Pansak Sugkraroek ក៏បានបកស្រាយពីដំណាក់កាលនីមួយៗ ដែលគ្រប់ឪពុកម្តាយទាំងអស់ ត្រូវតែយល់ដឹងផងដែរ ដែលរួមមាន ទាំងការត្រួតពិនិត្យផ្ទៃពោះ និងសុខភាពឲ្យបានជាប់ជាប្រចាំ ជម្រើសអាហារប្រកបដោយជីវជាតិ ការថែទាំគភ៌ ការផ្តល់កំណើត និងការអភិវឌ្ឍកូន។
សិក្ខាសាលានេះ បានបើកទូលាយ ជូនចំពោះអ្នកជំនាញផ្នែកសុខភាព និងសាធារណជនទូទៅ បានស្វែងយល់អំពីគន្លឹះសំខាន់ៗ នៃដំណាក់កាលនីមួយៗ នៃភាពជាមាតាបិតា និងសេវាកម្មជាច្រើនទៀត ដែលអាចរកបាន តាមរយៈការពិនិត្យសុខភាព និងព្យាបាលជំងឺ នៅមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) និងមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ហើយបន្ទាប់ពីសម្រាលកូនរួច លោកអ្នកក៏នៅតែអាច ទៅស្វែងរកសេវាកម្ម សុខភាពកុមារ បានយ៉ាងទូលំទូលាយ ពីសំណាក់អ្នកឯកទេសខាងជំងឺកុមារ របស់មន្ទីរពេទ្យបានទៀតផងដែរ។
សូមបញ្ជាក់ថា បំរ៉ុងរ៉ាត់ អន្តរជាតិ គឺជាមន្ទីរពេទ្យពហុឯកទេសមួយ ដែលមានការទទួលស្គាល់គុណភាព ពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅចំបេះដូង នៃទីក្រុងបាងកក ប្រទេសថៃ។ មន្ទីរពេទ្យនេះ ត្រូវបង្កើតឡើងនៅឆ្នាំ១៩៨០ បច្ចុប្បន្ន គឺជាមន្ទីរពេទ្យឯកជនមួយ ក្នុងចំណោមមន្ទីរពេទ្យ ដែលធំជាងគេ នៅអាស៊ីអាគ្នេយ៍ ដោយមាន៥៨០គ្រែសម្រាកព្យាបាល និងមជ្ឈមណ្ឌឯកទេសជំងឺផ្សេងៗ ចំនួនជាង ៣០កន្លែង៕