(ភ្នំពេញ)៖ ក្រុមហ៊ុន I-Qlick បានដាក់បង្ហាញផលិតផលថ្មីកាំមេរ៉ា Canon ស៊េរី EOS R/EOS RP របស់ខ្លួននៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ជូនអតិថិជនរបស់ខ្លួន ដែលភាគច្រើនសុទ្ធសឹងជាអ្នកជំនាញក្នុង វិស័យថតរូប និងជាអ្នកថតរូបអាជីពនៅក្នុងប្រទេសកម្ពុជា។
ពិធីនេះប្រារព្ធធ្វើឡើងក្នុងភោជនីយដ្ឋាន SENZE Bistro Bar រាជធានីភ្នំពេញ។ ការសម្ពោធមួយនេះ ក៏មានការព៌ណនាអំពីលក្ខណៈពិសេសផ្សេងៗរបស់ កាំមេរ៉ា ដោយលោក ហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពី អ្នកថតរូបអាជីព គឺលោក Jerry Thai និង លោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់ កាំមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/ EOS PR។
ជាមួយនិងការសម្ពោធកាំមេរ៉ាស៊េរីថ្មី EOS R/EOS RP ផងដែរ អ្នកប្រើប្រាស់អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជា ប្រភេទកាំមេរ៉ា full frame mirrorless ជាដើម។ ជាមួយកាំមេរ៉ា Canon ស៊េរី EOS R/EOS RP គឺភ្ជាប់មកជាមួយនឹង full frame CMOS sensors ដែលអាចផ្ដល់អោយលោកអ្នកនូវ គុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាចបំបាត់នូវ crop factor ដែលកើតឡើងមកពី sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់ wide angel lenses ដែលធ្វើអោយរូបភាពកាន់តែអស្ចារ្យ។
កាំមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/EOS RP មានគ្រឿងបន្ថែមដែលអាច សម្រួលជាមួយការប្រើប្រាស់ ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង lenses ផ្សេងៗផងដែរ ៕