(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលេងកីឡាវាយកូនហ្គោល ដូចទម្លាប់ចុងសប្តាហ៍។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះរវល់ការងារប៉ុណ្ណា ក៏សម្តេចឆ្លៀតលេងកីឡា ដើម្បីសុខភាព ហើយសុខភាពរបស់សម្តេចរឹងមាំជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈ Facebook នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «ពីម្សិល ឆ្លៀតទៅវាយកូនគោលបានមួយព្រឹក ស្រូបយកខ្យល់ធម្មជាតិ បរិសុទ្ឋ ជាមួយនឹងកម្តៅព្រះអាទិត្យពេលព្រឹកបែកញើសជោគមានអារម្មណ៍ថាស្រួលខ្លួន។ ទោះរវល់ការងារប៉ុណ្ណា ក៏ខ្ញុំឆ្លៀតលេងកីឡា ដើម្បីសុខភាព។ ទោះមិនបានចេញទៅវាយកូនគោលនៅក្រៅ ក៏ហាត់ធាក់កង់ និងហែលទឹកនៅផ្ទះដែរ។ សុខភាពខ្ញុំគឺរឹងមាំជានិច្ច»។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃនេះ សម្តេចបានបន្តធ្វើការមួយចំនួន និងជួបភ្ញៀវនៅផ្ទះ។ ការងាររបស់សម្តេច គឺមានគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីប្រទេសជាតិ។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរជនរួមជាតិ បានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងធ្វើដំណើរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕