(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧៣៩គ្រឿង រកឃើញល្មើសច្បាប់ ៦៧៥គ្រឿង (ម៉ូតូ៧២%) អប់រំ ២៦២គ្រឿង និងផាកពិន័យ ៤១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៧៧១គ្រឿង, អប់រំ ១៥១គ្រឿង និងផាកពិន័យ ៣៣៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៩,៣៨២គ្រឿង រកឃើញយានយន្តល្មើស ១៥,៤៤៩គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៥,៣៦៦គ្រឿង និងផាកពិន័យ ១០,១២៨គ្រឿង៕