(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងផ្នែកអធិការកិច្ចកងទ័ពជើងគោក បានសហការជាមួយអាជ្ញាធរ ភូមិ និងចៅសង្កាត់អូរឬស្សី នាំយកថវិកាឧបត្ថម្ភដល់គ្រួសារ ប្រជានេសាទក្រីក្រ រស់នៅកក្នុងផ្ទះខ្ទមមួយ ពេលប្រពន្ធឆ្លងទន្លេមិនមានលុយដោះស្រាយ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
លោក សុះ ហូសេន បានឲ្យដឹងថា ការឧបត្ថម្ភនេះ ធ្វើតាមរយៈអាជ្ញាធរភូមិប្រាប់គាត់ថា គ្រួសារប្រជាសាទក្រីក្រ ប្រពន្ធឆ្លងទន្លេមិនមានថវិកា ហើយគាត់បានជួយឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនរៀល និងអង្ក១បេ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កន្លេះ ដើម្បីជួយកាត់បន្ថយភាពលំបាករបស់គាត់។
លោកបន្ដទៀតថា ការឧបត្ថម្ភថវិកាដល់ជនក្រីក្រ ពេលប្រពន្ធឆ្លងទន្លេ គ្មានលុយនោះ នៅក្នុងសង្កាត់អូរឬស្សី មិនមែនជាលើកទី១ទេ គឺលោកបានជួយបានចំនួន៩គ្រួសារហើយមួយរយៈពេលនេះ។ ក្នុងនោះ ដោយ១ គ្រួសារទទួលបាន៣០ម៉ឺនរៀលស្មើគ្នា ហើយថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោក ហើយលោកនៅតែបន្ដការឧបត្ថម្ភ ដល់គ្រួសារក្រីក្រ នៅពេលឆ្លងទន្លេមិនមានថវិកា។
បើតាមការរៀបរបស់ស្រ្តីឆ្លងទន្លេ មិនមានប្រាក់ដោះស្រាយនោះថា សព្វថ្ងៃប្ដីរបស់គាត់ប្រកបរបបនេសាទត្រី ហើយរដូវនេះនេសាទត្រីមិនសូវបាន គាត់ទៅស៊ីឈ្នួលពូនថ្នូរឲ្យគេដើម្បីបានប្រាក់ បន្តិចមកចញ្ចឹមកូន៕