(ភ្នំពេញ)៖ ក្រោយពីជោគជ័យ និងការជឿជាក់ពីអតិថិជន លើផលិតផលគ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ ដ៏សំបូរបែប និងគុណភាពខ្ពស់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ក្រុមហ៊ុនអេលីសគ្រឿងសង្ហារឹម នឹងបើកសម្ពោធសាខាថ្មីរបស់ខ្លួន (សាខាបឹងត្របែក តាមបណ្តោយមហាវិថីមុនីវង្ស ទល់មុខក្រសួងធនធានទឹក) ដើម្បីផ្តល់ភាពងាយស្រួលដល់អថិជន ក្នុងការទទួលបាននូវបទពិសោធន៍ លើផលិតផលស្តង់ដាអន្តរជាតិ សមស្របតាមតម្រូវការ របស់អតិថិជនសម័យថ្មី។ ទន្ទឹមគ្នានេះដែរ ក៏មានកម្មវិធីលក់ ជាមួយការបញ្ចុះតម្លៃពិសេស និងការថែមជូនដ៏សន្ទឹកសន្ទាប់ផងដែរ។
រាល់ការជាវផលិតផល រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ អតិថិជនទាំងអស់ នឹងទទួលបានការផ្តល់ជូន ទឹកប្រាក់ត្រលប់មកវិញ រហូតដល់១៥០ដុល្លារ ហើយនឹងការថែមជូនមានដូចជា កំរាលពូក ខ្នើយកើយ ខ្នើយអោប ជាច្រើនសន្ទឹកសន្ទាប់។ អតិថិជន ក៏អាចទទួលបាននូវព័ត៌មានប្រូម៉ូសិនថ្មីៗ ជាច្រើនទៀត នៅលើទំព័រហ្វេសបុក ក្រុមហ៊ុនអេលីស www.facebook.com/ellesse.furniture ឬគេហទំព័រ http://ellessefurniture.com/។
គូសបញ្ជាក់ផងដែរ ក្រុមហ៊ុនអេលីស គ្រឿងសង្ហារឹម ជាក្រុមហ៊ុនក្នុងស្រុកដែលឈានមុខគេ ក្នុងការផ្គត់ផ្គងគ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យប្រណិតៗ ជាមួយគុណភាពខ្ពស់ ហើយផលិតផលមានច្រើនជំរើស ទៅតាមសេចក្តីត្រូវការ ព្រមទាំងទំហំទីតាំង និងភាពស៊ីវិល័យរបស់អតិថិជន រួមទាំងសេវាកម្ម សម្រិតសម្រាំង និងការធានាលើផលិតផលរយៈពេលច្រើនឆ្នាំទៀតផង៕