(ភ្នំពេញ)៖ លោក សុង លាប អាយុ៦១ឆ្នាំ មុខរបរអ្នកលក់ដូរ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ទំហំ ៧,៤៦៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងបានដាក់ពាក្យបណ្តឹងជូន ចៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រួចរាល់ហើយ។
លោក សុង លាប បានឲ្យដឹងថា ព្រំប្រទល់ដី ខាងជើងទល់នឹង ឃុន ហួត ខាងត្បូងទល់នឹង ជួន សេន ខាងកើតទល់នឹង ប្រឡាយទឹក ខាងលិចទល់នឹង ផួន អាង។ លិខិតផ្ទេរសិទ្ធិលេខ០៤៣២ បជ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ចេញដោយលោកអភិបាលខណ្ឌដង្កោ។
លោកបានបញ្ជាក់ថា មូលហេតុ ដោយសារច្រឡំដៃទុកមិនដឹងបាត់ទៅទីណា រកមិនឃើញរហូតដល់សព្វថ្ងៃ ពុំមានពាក់ព័ន្ធ និងការបញ្ចាំ ឬលក់ទៅឲ្យជនណាម្នាក់ឡើយ។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ លោកបានដាក់ពាក្យបណ្តឹងជូន លោកចៅសង្កាត់ព្រៃវែងរួចហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕