(ភ្នំពេញ)៖ រថយន្ត Peugeot ម៉ូដែលថ្មី SUV ២០០៨ ជារថយន្តដែលពេញនិយម នៅប្រទេសបារាំង ពេលនេះបង្ហាញខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានរំពឹងថា ទទួលបានការពេញនិយម ពីយុវវ័យសម័យថ្មី។
SUV ២០០៨ មានរូបរាងតូចច្រឡឹង ស្រស់ស្អាត និង ងាយស្រួលក្នុងការបើកបរលើដងផ្លូវ ជាពិសេសសំរាប់ការធ្វើដំណើរក្នុងទីក្រុង។ ជាមួយនិងប្រភេទម៉ាស៊ីនសាំង៣ស៊ីឡាំង TourboCharged ប្រើប្រាស់ប្រេងសាំង ប្រហាក់ប្រហែល៥.៥លីត្រក្នុង១០០គីឡូម៉ែត្រ។ កំរិតស៊ីសាំងតិច ក៏ពិតមែនប៉ុន្តែនៅរក្សាបានកំលាំង និង ល្បឿនបើកបរយ៉ាងរលូត ជាមួយនិងប្រភេទចង្កិះលេខអូតូ ៦លេខ កំលាំងរត់១១០hp ជាមួយនិងល្បឿនរត់ កំពូលដល់១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្វីដែលពិសេសសំរាប់ SUV ២០០៨ នេះគឺត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនិងតំរូវការ នៃអ្នកបើកបរ ដែលជាយុវវ័យសម័យថ្មី ជាអ្នកផ្តល់តំលៃលើ ផាសុខភាពបើកបរ និងប្រណិតភាពខាងក្នុង រថយន្តផ្ទាល់តែម្តង។ SUV ២០០៨ បំពាក់មកជាមួយបច្ចេកវិទ្យា Peugeot i-Cockpit មានតែមួយគត់សំរាប់រថយន្ត Peugeot។ i-Cockpit នេះ មានអេក្រង់ប្រភេទ Head Up LCD Display និង អេក្រង់ប្រភេទ Touch-Screen ទំហំ៧អ៊ីង ងាយស្រួលបញ្ជាដោយ ប្រើម្រាមដៃក្នុងការកំណត់មុខងារជាច្រើនបែប។
បច្ចេកវិទ្យាទំនាក់ទំនង កាន់តែសំបូរបែប ដោយអ្នកបើកបរអាចភ្ជាប់ទូរសព្ទដៃទំនើប ដើម្បីប្រើប្រាស់មុខងារ Mirror Screen សំរាប់ Apple CarPlay និង Android Auto និង Mirror Link® ផងដែរ។ សុវត្ថិភាពជាចំបង ដោយភ្ជាប់មកជាមួយនូវ ពោងសុវត្ថិភាពចំនួន 6, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំងអេឡិត្រូនិច EBD, ប្រព័ន្ធហ្វ្រាំងអាសន្ន EBA, ជំនួយចតឡាន Park Assist និង ប្រព័ន្ធបើកបរលើប្រភេទផ្លូវផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា SUV ២០០៨នេះ ត្រូវបានផលិតសរុបចំនួន១លាន២សែនគ្រឿង ហើយទទួលបានការគាំទ្រជុំវិញពិភពលោក និងបានជាប់ចំណាត់ថ្នាក់កំពូលទី៣ ក្នុងប្រភេទ B-SUV នៅអឺរ៉ុប៣០ប្រទេស។
លោក Samuel EAK នាយកគ្រប់គ្រង Peugeot ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «SUV ២០០៨ សាកសមបំផុតសំរាប់អ្នកប្រើប្រាស់ជាយុវវ័យ ដែលផ្អែកតាមតំរូវការកើនឡើង នូវរថយន្តដែលមានតំលៃសមរម្យ និង គុណភាពល្អប្រណិត ហើយអាចបំពេញតំរូវការបានទាំងការបើកបរ ក៏ដូចជាផ្តល់នូវផាសុខភាពដល់អ្នកប្រើប្រាស់ បូករួមនិងការសន្សំសំចៃនៃការចំនាយផ្សេងៗផងដែរ។ រៀងរាល់ពេលដែលអតិថិជនទិញ និង ប្រើប្រាស់រថយន្តម៉ាក Peugeot នោះគាត់និងក្លាយទៅជាម្ចាស់រថយន្តនៃភាពលេខធ្លោ ទំនើប និង ជំនឿទុកចិត្ត ជាមួយនិងសេវាកម្មជួសជុល ដែលក្រុមហ៊ុនបានផ្តល់ជូន»។
ដើម្បីឲ្យដឹងកាន់តែច្បាស់អំពី រថយន្ត SUV ២០០៨ ក៏ដូចជា ម៉ូដែលផ្សេងទៀត លោក លោកស្រី អាចអញ្ជើញមកទស្សនារថយន្តផ្ទាល់ នៅក្នុងទីតាំង Showroom សាខាផ្សារទំនើបអ៊ីអន១ ជាន់ទី១ ដែលបើកទទួល ជារៀងរាល់ថ្ងៃ ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។
កាន់តែពិសេសក្នុងឳកាសស្វាគមន៏ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ រាល់ការកក់ និង ទិញ រថយន្តម៉ូដែលណាមួយ អតិថិជន និង ទទួលបាន កាតប្រេងឥន្ទនះចំនួន 500$ ក៏ដូចជា កញ្ចប់សេវាកម្មថែទាំរថយន្ត 1 ឆ្នាំផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់លេខ៖ ០៧៦ ៧៣៨៤៦៨ និងតាមដានទំព័រហ្វេសបុក facebook.com/PEUGEOTCambodia ៕