(ភ្នំពេញ)៖ ដើម្បីលើកតម្កើងសម្បតិ្តបេតិកភណ្ឌពិភពលោកទាំង៨របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីផ្លូវការនៅអង្គកាយូណេស្កូ វីតាល់បានរចនាសំបកវេចខ្ចប់ថ្មីរបស់ខ្លួន រំលេចពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរទាំង៨យ៉ាងពិសេស សម្រាប់អបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

រចនាប័ទ្មសំបកកេសថ្មីលើកនេះ មានលក្ខណៈថ្មីហើយប្លែកមិនធ្លាប់មាននៅប្រទេសកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌទាំង៨ បានដាក់បញ្ជូលនៅលើសំបកកេសវីតាល់ដ៏ស្រស់ស្អាត។

វីតាល់ក៏បង្ហាញពត៌មានអំពីឈ្មោះសម្បត្តិបេតិកភណ្ឌ និងកាលបរិច្ឆេទថ្ងៃចុះបញ្ជីរផ្លូវការ នៅលើស្លាកដបរំលេចចេញនូវភាពស្រស់ស្អាត ពោរពេញដោយមោទនភាពផងដែរ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន វីតាល់ បានឱ្យដឹងថា ការរចនាសំបកវេចខ្ចប់រំលេចពីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រទេសកម្ពុជាទទួលបាន ធ្វើឡើងដោយផ្អែកលើគោលបំណងធំៗ ៣ រួមមាន៖ ១. លើកតម្លើងមោទនភាពជាតិកំលុងពេលចូលឆ្នាំប្រពៃណីជាតិ ២. ផ្សព្វផ្សាយចំណេះដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ៣. ចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌដ៏កម្ររបស់កម្ពុជា។

គួរបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌបេតិកភណ្ឌខ្មែរទាំង៨ ដែលបានរំលេចឡើងលើសំបកវេចខ្ចប់វីតាល់ មានដូចជា៖

* តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ធ្នូ ១៩៩២។

* របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣។

* ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៧ កក្កដា ២០០៧។

* ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ២០១៥។

* ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២ ធ្នូ ២០១៥។

* ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។

* តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ២០១៧។

* ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ វិច្ឆិកា ២០១៨។

ការចេញលក់ផលិតផលកេសថ្មី វីតាល់រចនាប័ទ្មសម្បត្តិបេតិកភណ្ឌខ្មែរទាំង៨ បាននិងកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជាហើយ ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៩ ឈានចូលមកដល់ វីតាល់ក៏រំពឹងថាប្រជាពលរដ្ឋកម្ពុជា នឹងគាំទ្រលើកតម្លើងមោទនភាពជាតិខ្មែរជាមួយវីតាល់៕