(ភ្នំពេញ)៖ ជាថ្មីម្ដងទៀ តប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តចុះសាកសួរសុខ ទុក្ខ និងសំណេះសំណាលប្រជាពលរដ្ឋផ្ទុកមេរោគអេសដ៍ ជនពិការ និងចាស់ជរាគ្មានទីពឹង ចំនួន៤០គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត ដើម្បីឧបត្ថម្ភជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ក្នុងសកម្មភាពមនុស្សធម៌របស់លោក ជា ពិសី នេះមានការអមដំណើរដោយលោក-លោកស្រី ជាសហការីខណ្ឌ-សង្កាត់មួយចំនួន ដែលបានធ្វើឡើងស្ថិតនៅ សាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

លោក ជា ពិសី បានថ្លែងថា ក្រុមការងារអនុសា ខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ជាអំណោយរបស់អនុសាខាខណ្ឌ ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានោះគឺ សម្រាប់ចែកជូនចំពោះ តែបងប្អូនប្រជាពលរដ្ឋ ក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម ។

លោក ជា ពិសី បានបញ្ជាក់ថា ជានិច្ចជាកាលសម្ដេច តែងតែផ្ដាំផ្ញើសាកសួរសុខទុក ចំពោះបងប្អូនប្រជាព លរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ពណ៍សម្បុរ ឫនិន្នា ការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់ សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ដើម្បីបានជួយសម្រាលនូវការខ្វះខាតផ្សេងៗ តាមគ្រួសារក្រីក្រលំបាក ជាជនចាស់ជរា និងអ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគ ជាក់ស្ដែងតែងតែលេចមុខក្រុមការងារកាកបាទក្រហមកម្ពុជា មកចូលរួមចែរំលែក និងផ្ដល់ជាសម្ភារ គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាជានិច្ច ក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕