(ភ្នំពេញ)៖ ហាងក្រណាត់សូត្រ ស្នាដៃនារីខ្មែរ បានសម្ពោធជាផ្លូវការ នៅកណ្តាលរាជធានីភ្នំពេញ ដែលមានភ្ញៀវកិត្តិយសចូលរួមគាំទ្រយ៉ាងច្រើន កាលពីពេលថ្មីៗនេះ។

ស្នាដៃនារីខ្មែរជាហាងក្រណាត់សូត្រ សំពត់ហូល និងផាមួង ដែលបង្កើតឡើងដើម្បីអភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាកេរ្តិ៍ដំណែល និងមរតកដ៏មានតម្លៃពីដូនតាខ្មែរ ហើយក៏ជាអត្តសញ្ញាណរបស់ខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ដោយសារតែសម្គាល់ឃើញបច្ចុប្បន្ន ប្រជាជនកម្ពុជា នៅតែស្រឡាញ់ និងនិយមចូលចិត្តក្នុងការជ្រើសរើសសម្លៀកបំពាក់ហូលផាមួង ដើម្បីចូលរួមក្នុងកម្មវិធីផ្លូវការផ្សេងៗ អ្នកស្រី នាង សុវណ្ណារី ម្ចាស់ហាង ស្នាដៃនារីខ្មែរ បានបង្ហាញចំណាប់អារម្មណ៍ថា មូលហេតុដែលយើងខ្ញុំបង្កើតហាងក្រណាត់សូត្រ ស្នាដៃនារី ខ្មែរនេះឡើង គឺដោយសារចង់អភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាកេរ្តិ៍ដំណែល និងមរតកដ៏មានតម្លៃពីដូនតាខ្មែរឲ្យនៅគង់វង្ស និងបំផុសឲ្យប្រជាជនខ្មែរគ្រប់រូប បន្តការគាំទ្រមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

លោកស្រីបានបន្តថា សំពត់ហូល និងផាមួងទាំងអស់របស់ស្នាដៃនារីខ្មែរ ត្រូវបានត្បាញចេញពីសរសៃសូត្ររបស់ដង្កូវនាង ដែលឆ្លងកាត់ដំណើរការសង្វាក់ផលិតកម្ម ប្រកបដោយការច្នៃប្រឌិត និងយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីការចាប់ផ្តើមចិញ្ចឹមដង្កូវនាង ការផ្តល់ចំណីដល់ដង្កូវជាប្រភេទស្លឹកមន រហូតចេញជាសរសៃសូត្រយកមកត្បាញ ហើយរាល់ផាមួង និងក្រណាត់សូត្រទាំងអស់របស់ស្នាដៃនារីខ្មែរ គឺមានគុណភាពដ៏ល្អប្រណីត តាមរយៈការផលិតដោយប្រើប្រាស់វិធីសាស្ត្រជ្រលក់ពណ៌ថ្នាំ តាមបែបខ្មែរពិតៗ ដែលជួយឲ្យពណ៌ក្រណាត់ មានភាពភ្លឺរលោងចែងចាំង រក្សាពណ៌បានយូរ និងមិនដាននៅពេលត្រូវទឹក ជាពិសេសពេលប្រើប្រាស់កាន់តែយូរ ក្រណាត់កាន់តែរលោង។

អ្នកស្រី នាង សុវណ្ណារី បានបន្ថែមថា សម្រាប់ហាង ស្នាដៃនារីខ្មែរ មានលក់នូវក្រណាត់សូត្រ ហូលផាមួងគ្រប់ប្រភេទ ព្រមទាំងមានលក់ក្រណាត់ប៉ាក់ដែលនាំចូលពីប្រទេសបារាំង អុីតាលី អេស្ប៉ាញ អង់គ្លេស ដែលក្រណាត់ប៉ាក់ទាំងអស់ សុទ្ធមានការទទួលស្គាល់គុណភាពដ៏ល្អប្រណីត និងមានការរចនាម៉ូដដ៏ទាន់សម័យ ជាមួយម៉ូតផ្កាភ្ញីថ្មីៗ ហើយក្រៅពីផលិផលក្រណាត់សូត្រ ហូលផាមួង ក្រណាត់ប៉ាក់គុណភាពខ្ពស់ មានតម្លៃសមរម្យហើយនោះ ហាងយើងខ្ញុំក៏មាននូវសិប្បកម្មតម្បាញផ្ទាល់ ដែលមានទទួលការបញ្ជាទិញ ការរចនាម៉ូតក្រឡាហូល ផាមួងគ្រប់ប្រភេទ គ្រប់ម៉ូត គ្រប់ពណ៌ គ្រប់ទំហំទៅតាមតម្រូវការរបស់អតិថិជន។

សូមបញ្ជាក់ដែរថា ដើម្បីអបអរការបើកសម្ពោធជាផ្លូវការ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាងចូលមកដល់ឆាប់ៗនេះ ហាង ស្នាដៃនារីខ្មែរ នឹងមានការបញ្ចុះតម្លៃពិសេស ១៥% សម្រាប់ការជាវក្រណាត់សូត្រ ក្រណាត់ប៉ាក់ គ្រប់ប្រភេទចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ ស្នាដៃនារីខ្មែរ មានអាសយដ្ឋាននៅផ្ទះលេខ 17A ផ្លូវ 120 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ 089 36 33 63 , 012 53 58 63 081 600