(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៦៩គ្រឿង រកឃើញល្មើសច្បាប់ ៣១៤គ្រឿង (ម៉ូតូ៧២%) អប់រំ២២៧គ្រឿង និងផាកពិន័យ៤៨៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៣០៣គ្រឿង, អប់រំ១៥៣គ្រឿង និងផាកពិន័យ៣១២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៤,៦៤៣គ្រឿង រកឃើញយានយន្តល្មើស ១៤,៨១៩គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ ៥,១០៤គ្រឿង និងផាកពិន័យ ៩,៧១៥គ្រឿង៕