(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម អង្គការជីវិតថ្លៃថ្នូរ (បន្លែ និងសាច់សត្វធម្មជាតិ តាមសហគមន៍) និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញពិពណ៌ តាមបណ្តាស្តង់ដែលស្ថិតនៅក្បែរសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងច្បារមន។
ក្រុមមន្ត្រីបានធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ។ល។ បើទោះបីលទ្ធផល ក្រុមមន្ត្រីពុំបានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ក៏ពិតមែន តែនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចៀសវាង ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
បើទោះជាយ៉ាង ក្រុមមន្ត្រីទាំងនោះ ក៏បានណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារផងដែរ៕