(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច បានបញ្ចេញនូវកម្មវិធីពិសេសរបស់ខ្លួន សម្រាប់អតិថិជន ដែលបានមកជាវម៉ូតូស៊េរីថ្មី ម៉ាក Honda MSX125SF ក្នុងន័យដើម្បីជាការលើកទឹកចិត្ត និងបំពេញសេចក្ដីត្រូវការ សមទៅនឹងម៉ូតូដែលទើបប្រកាសលក់ជាសាធារណៈ នាពេលថ្មីៗនេះ។

កម្មវិធីពិសេសទាំងនោះរួមមាន៖
- ទទួលបានមួកសុវត្ថិភាពម៉ាក SNELL បែប Funky មួយភ្លាម រាល់ការទិញនូវ ម៉ូតូ Honda MSX125SF ថ្មីមួយគ្រឿង។
- កាន់តែអស្ចារ្យ ទទួលបានការបន្ថែមជូន មួកសុវត្ថិភាពម៉ាក ID បែប PREMIUM SPORT និង អាវក្រៅ HONDA ដ៏ស្រស់ស្អាតមួយ រាល់ការទិញនូវ ម៉ូតូ HONDA CB150R ថ្មីមួយគ្រឿង។ រួសរាន់ឡើង ចំនួនមានកំណត់ សម្រាប់តែអតិថិជន ១០០នាក់ដំបូងតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អតិថិជនក៏អាចស្វែងរកទិញ គ្រឿងតុបតែងពិសេសរបស់ Honda CB150R និង Honda MSX125SF នៅតាមបណ្តាសាខាហុងដាទូទាំងប្រទេសបានផងដែរ។ សូមបញ្ជាក់ថា ចំនួនមានកំណត់ សម្រាប់តែ ១០០ឈុតដំបូងប៉ុណ្ណោះ៕