(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិត អបអរសាទរជាមួយប្រជាជាតិទាំងអស់ ក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ដល់ពេលដែលត្រូវរួមគ្នាបញ្ចប់ជំងឺរបេង»។
នេះបើតាមសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ការរៀបចំប្រារព្ធទិវានេះ គឺក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់អំពីផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល៕
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖