(ភ្នំពេញ)៖ ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានផលិតឡើងឆ្លងកាត់ការបន្សុទ្ធ១០០% ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្សុទ្ធរបស់អាល្លឺម៉ង់ និងអនុលោមតាមបទដ្ឋានកម្ពុជា CS009:2005 និងអន្តរជាតិ ត្រូវបានប្រកាសដាក់លក់ នៅលើទីផ្សារកម្ពុជាជាផ្លូវការហើយ ចាប់ពីថ្ងៃនេះទៅ។
លោកស្រី គង់ កុសល នាយកផ្នែកផ្សព្វផ្សាយទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ទឹកបរិសុទ្ធកម្ពុជាថ្មីនេះ ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជា នូវទឹកពិសាថ្មី ដែលមានគុណភាពល្អបំផុត ដោយមានការទទួលស្គាល់ជាសាកល និងអនុលោមទៅតាមបទដ្ឋានសុខាភិបាលកម្ពុជា»។
លោកស្រីបន្តទៀតថា «ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់នេះ អាចប្រើប្រាស់ជាជម្រើសទីមួយ សម្រាប់ពិសាប្រចាំថ្ងៃផង ហើយអាចប្រើប្រាស់ដើម្បីឆុងម្សៅទឹកដោះគោ សម្រាប់កូនតូចប្រុសស្រីរបស់លោកអ្នកបានផងដែរ ដោយពុំមានការបារម្ភអ្វីទាំងអស់»។
លោកសាស្រ្តាចារ្យ ជាន សុផល វេជ្ជបណ្ឌិតផ្នែកកុមារ និងជាប្រធានអគារF នៃមន្ទីរពេទ្យកុមារជាតិ បានថ្លែងក្នុងពិធីសម្ពោធទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះថា ការប្រើប្រាស់ទឹកបន្សុទ្ធ ដែលមានសុវត្ថិភាព និងគុណភាព ផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសមាតាបិតា ដែលមានកូនតូចៗនៅពេលធ្វើដំណើរទៅក្រៅ។
សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជាមាន២ប្រភេទ គឺទឹកបរិសុទ្ធកម្ពុជាមានសារធាតុរ៉ែ សំបូរដោយសារធាតុរ៉ែជំនួយឆ្អឹង បំពេញជាតិទឹកក្នុងរាងកាយ និងជួយឲ្យស្បែកមានសំណើម រីឯទឹកបរិសុទ្ធកម្ពុជាថ្មីវិញ គឺទឹកបន្សុទ្ធ១០០% ជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម ហើយអាចប្រើប្រាស់ជាជម្រើសទឹកបរិសុទ្ធ ដែលមានគុណភាពខ្ពស់ សម្រាប់ឆុងជាមួយម្សៅទឹកដោះគោកុមារផងដែរ។
ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ ដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ៕