Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម ចុះពិនិត្យទំនិញដាក់លក់នៅផ្សារបឹងកុក ខេត្តកំពង់ចាម តែរកមិនឃើញទំនិញណាខូចគុណភាព និងហួសកាលបរិច្ឆេទ

22-03-2019 15:05

(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញនៅតាមតូប ក្នុងផ្សារបឹងកុក ស្ថិតនៅភូមិទី១៤ សង្កាត់-ក្រុងកំពង់ចាម។

លោក ស៊ាន ស៊ីណាត ប្រធានកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារយើងមិនបានរកឃើញផលិតផលណាហួសកាលបរិច្ឆេទ និងខូចគុណភាពនោះទេ នេះបង្ហាញក្រុមអាជីវករមានការយកចិត្តទុកដាក់ខ្ពស់ និងយល់ដឹងច្រើនអំពីទំនិញរបស់ខ្លួន។

នៅក្នុងឱកាសចុះពិនិត្យទំនិញខាងលើនេះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំ ម្ចាស់តូបពីរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងឲ្យម្ចាស់ម៉ាតទាំងអស់ ជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕