(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពី ការចាប់ឆ្នោតកំណត់លេខរៀង គណបក្សនយោបាយដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នៅខេត្តកណ្តាល។ នេះតើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា ការកំណត់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត ខេត្តកណ្តាល នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលប្រជុំអគារ B នៃសាលាខេត្តកណ្តាល៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ទាំងស្រុងដូចខាងក្រោម៖