(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធសិក្សាទុតិយភូមិ នៅមណ្ឌលភ្នំពេញ និងមានការនិមន្តយាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ សម្តេចព្រះរាជាគណៈ ព្រះតេជគុណ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ និងបេក្ខជនផងដែរ។

ការចូលរួមកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ រយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយការប្រឡង នៅឆ្នាំនេះ មានបេក្ខសមណៈ បេក្ខជន បេក្ខនារី ចែកចេញជា៣មណ្ឌល ដែលមានបេក្ខសមណៈ បេក្ខជន បេក្ខនារីសរុបរួម៧៤៥ អង្គ/នាក់ ស្មើនឹង៣២បន្ទប់។

ដោយមានការប្រឡងចំនួន៣មណ្ឌល រួមមានទី១៖ មណ្ឌលរាជធានីភ្នំពេញ ចំនួន ១៩បន្ទប់ សមណសិស្ស៤៥១អង្គ/នាក់, ទី២៖ មណ្ឌលខេត្តសៀមរាប ចំនួន ៩បន្ទប់ សមណសិស្ស២១៤អង្គ/នាក់ និងទី៣៖ មណ្ឌលខេត្តកំពង់ចាម ចំនួន៤បន្ទប់ សមណសិស្សចំនួន៨០អង្គ/នាក់៕