(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៤៤២គ្រឿង រកឃើញល្មើសច្បាប់១.០១៣គ្រឿង (ម៉ូតូ៨០%) អប់រំ៣២០គ្រឿង និងផាកពិន័យ៦៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,៧៨៦គ្រឿង, អប់រំ២៣៣គ្រឿង និងផាកពិន័យ៥៧៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,០៧៤គ្រឿង រកឃើញយានយន្តល្មើស១៤,១០៥គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,៨៧៧គ្រឿង និងផាកពិន័យ៩,២២៨គ្រឿង៕