Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីការបរទេសចិន

21-03-2019 16:12

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

កិច្ចពិភាក្សាការងារនេះ ប្រព្រឹត្តឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមាននិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីការទូតប្រទេសទាំងពីរមួយចំនួនផងដែរ៕