(ភ្នំពេញ)៖ បន្ទាប់ពីបានពុះពារជម្នះឧបសគ្គ និងការលំបាកនានាអស់ជាច្រើនឆ្នាំ និស្សិតនៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ១,៥៧៨នាក់ បានបិទបញ្ចប់ការសិក្សា របស់ពួកគេដោយជោគជ័យ។ ពួកគេបានអញ្ជើញមកទទួលសញ្ញាបត្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។
និស្សិតម្នាក់ៗសុទ្ធតែបានបង្ហាញទឹកមុខសប្បាយរីករាយនៅក្នុងថ្ងៃឡើងទទួលសញ្ញាបត្រ ដែលជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្នុងបទសម្ភាសន៍ជាមួយ Fresh News ទាំងនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលចំណាយពេលសិក្សា ១៦ឆ្នាំ និងថ្នាក់បណ្ឌិតចំណាយពេលសិក្សា ២០ឆ្នាំ សុទ្ធតែបានបង្ហាញអំពីគុណតម្លៃនៃចំណេះដឹង។
និស្សិតដែលបញ្ចប់ការសិក្សាទាំងនេះបានលើកឡើងថា ចំណេះដឹងធ្វើឲ្យពួកគេអាចរួមចំណែកជួយសង្គមជាតិ ជួយលើកមុខមាត់សង្គមគ្រួសារ ហើយចំណេះដឹងក៏ជួយឲ្យពួកគេបានក្លាយមនុស្សនៅបានថ្លៃថ្នូរ និងសមរម្យក្នុងសង្គមផងដែរ។
បើតាមនិស្សិតទាំងនេះ ដោយសារតែការមើលឃើញពីគុណតម្លៃដ៏ថ្លៃថ្លានៃចំណេះដឹងនេះហើយ ទើបធ្វើឲ្យពួកគេប្រឹងប្រែង និងជម្នះរាល់បញ្ហាទាំងឡាយឈានទៅបញ្ចប់ការសិក្សារបស់ពួកគេ។
ដើម្បីបានជ្រាបច្បាស់ពីទឹកចិត្តរីករាយ និងការតាំងចិត្តរបស់និស្សិតទាំងនេះ សូមទស្សនានូវបទសម្ភាសន៍ដូចខាងក្រោម៖