(ភ្នំពេញ)៖ 2Pangea ដែលជាភោជនីយដ្ឋាន ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារថ្ងៃត្រង់ រៀងរាល់ថ្ងៃអាទិត្យ ដែលស័ក្តិសមបំផុត សម្រាប់ស្រស់ស្រូបលក្ខណៈគ្រួសារ និងមិត្តភ័ក្តិ ជាមួយនឹងតម្លៃសមរម្យបំផុត។
រីករាយពិសាតាមចិត្ត មុខម្ហូបពិសេសៗឈ្ងុយឆ្ងាញ់ជាច្រើន ជម្រើសដូចជា៖ គ្រឿងសមុទ្រ សាច់ ត្រីអប់ផ្សែង ត្រីឆៅស៊ូស៊ី ភីហ្សា ស៊ុត ម្ហូបបែបអាស៊ី អាហារបែបក្លាស៊ីក និងបង្អែមជាច្រើនមុខ។ មិនតែប៉ុណ្ណោះ 2Pangea ក៏មានចង្ក្រានដែលភ្ញៀវអាចកម៉្មង់ឲ្យមេចុងភៅចម្អិនផ្ទាល់ភ្លាមៗ ខណៈកូនតូចៗ មានកន្លែងកម្សាន្ត និងញ៉ាំសូកូឡា ស្ករសំឡី និងការ៉េមផ្សែងនីដ្រូសែនផងដែរ។
ណាហ្គាវើលដ៍ ផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ និងការកម្សាន្តជាច្រើន សម្រាប់កុមារពេញមួយថ្ងៃរសៀល ដូចជាការគូររូបនៅលើមុខ រូបច្នៃចេញពីប៉េងប៉ោង ការកូតវីយ៉ូឡុង នៅលើស្បែកជើងឈើវែង និងថតរូបជាមនុស្សយន្ត ដែលធានាថាពិតជាសប្បាយរីករាយ។
បើកបម្រើរៀងរាល់ថ្ងៃអាទិត្យ ចន្លោះម៉ោង១១៖៣០ព្រឹក ដល់ម៉ោង០៣៖៣០រសៀល អាហារថ្ងៃត្រង ពិសេសនេះ មានតម្លៃ ១៩.៩០ដុល្លារ ប៉ុណ្ណោះសម្រាប់មនុស្សធំម្នាក់ ក្នុងកំឡុងពេលប្រូម៉ូសិន (ដែលតម្លៃធម្មតាគឺ៣៨ដុល្លារ) ឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ និង១៤ដុល្លារ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ។
អ្នកអាចចតរថយន្តឥតគិតថ្លៃផងដែរ នៅក្នុងចំណតដ៏ធំទូលាយក្នុងណាហ្គាទី២។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected] ។
ជម្រើសមួយទៀត នៅភោជនីយដ្ឋាន 2Pangea គឺអាហារប៊ុហ្វេពេលល្ងាចច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ដែលមានបម្រើរៀងរាល់ថ្ងៃចាប់ពីម៉ោង៥៖៣០ល្ងាច។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្ន គឺអ្នកញ៉ាំទី២ ចំណាយ៨ដុល្លារ ប៉ុណ្ណោះ ហើយអ្នកអាចញ៉ាំប៊ុហ្វេបង្អែមនៅ 2Pangea ម្នាក់១២ដុល្លារប៉ុណ្ណោះ។
សម្រាប់អ្នកដែលចូលចិត្តអយស្ទ័រស្រស់ៗ សូមអញ្ជើញទៅកាន់ភោជនីយដ្ឋាន៦កន្លែង ពីឥឡូវនេះ រហូតដល់ចុងខែមីនា។ ណាហ្គាវើលដ៍ មានអយស្ទ័រមកពីប្រទេសបារាំង កាណាដា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលអ្នកអាចជ្រើសរើសវិធីចម្អិន និងច្នៃ១៨ បែបដែលក្នុងមួយចាន មាន៣គ្រាប់តម្លៃ ចាប់ពី៦ដុល្លារប៉ុណ្ណោះ។
ជាមួយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អ្នកអាចមកពិសាអាហារប៊ុហ្វេ ពេលល្ងាចបែបខ្មែរ ដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង០៥៖៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ម្នាក់ ១៨.៩៩$ ប៉ុណ្ណោះ។ រីករាយពិសាម្ហូបខ្មែរ មកពីទូទាំងប្រទេសកម្ពុជា អមដោយការសម្តែងសិល្បៈបុរាណខ្មែរដោយផ្ទាល់។
ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេស មានដូចជា សម្លខ្មែរ បន្លែសុខភាព ម្ហូបចម្បង និងបង្អែម ដែលមាននៅភោជនីយដ្ឋានវិមានស៊ីធីវ៉ក ភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី៤ដុល្លារ ក្នុងម្ហូបមួយមុខ។
ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការសម្តែងសិល្បៈផ្ទាល់ទូទាំងណាហ្គាវើលដ៍ រួមទាំងការសម្តែងសិល្បៈបុរាណខ្មែរ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ ចាប់ពីម៉ោង៥ល្ងាចរៀងរាលថ្ងៃ។ ជាមួយម្ហូបរសជាតិ ដើមលំដាប់ពិភពលោក និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ណាហ្គាវើលដ៍គឺជាមណ្ឌលកម្សាន្តដ៏ស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក៕