(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ដែលជាសាលារៀនអន្តរជាតិត្រូវបានទទួលស្គាល់លើគុណភាពនៃការអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈគុណភាពនៃការបង្រៀន ការយកចិត្តទុកដាក់លើសុខមាលភាពរបស់សិស្សានុសិស្ស និងកម្មវិធីសិក្សាស្ដង់ដារអន្តរជាតិស្របតាមកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ចាប់ពីកម្រិតមតេ្តយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ពេលនេះ បានណែនាំដាក់ឲ្យប្រើប្រាស់នូវការទស្សនាសាលាតាមរយៈបច្ចេកវិទ្យា Immersive 4D (Harrods Immersive 4D Virtual School Tour)។

បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យមាតាបិតាអាចទទួលបានបទពិសោធន៍ និងទស្សនាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ តាមបែបឌីជីថលដោយងាយស្រួលពីគ្រប់ទីកន្លែង។

លោកអ្នកអាចទស្សនាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខាបឹងកេងកង១ កម្រិតមតេ្តយ្យតាមរយៈតំណភ្ជាប់ https://bit.ly/2JmFNo5 នេះ។ ចំពោះសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខាបឹងកេងកង១ - កម្រិតបឋមសិក្សា សាខាបឹងកេងកង១ - កម្រិតមធ្យមសិក្សា និងសាខាអូឡាំពិក លោកអ្នកនឹងអាចទស្សនាបាននាពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ផ្តល់ជូន កម្មវិធីសិក្សា IEYC សម្រាប់កម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សា IPC សម្រាប់កម្រិតបឋមសិក្សា និង កម្មវិធីសិក្សា British National Curriculum សម្រាប់កម្រិតមធ្យមសិក្សា។ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា)។

លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា៕