Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CDC អនុម័តឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបថ្មីៗ៣ទៀតហើយ បើកដំណើរការសរុបទុនវិនិយោគជាង១១លានដុល្លារ

21-03-2019 15:19

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តឲ្យក្រុមហ៊ុនចំនួន៣ បើករោងចក្រកាត់ដេរសំលៀកបំពាក់ និងកាបូប នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សរុបទុនវិនិយោគ១១.៧លានដុល្លារអាមេរិក បង្កើតការងារជាច្រើនរាប់ពាន់កន្លែងផងដែរ។

CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ SEW GOOD GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤៧កន្លែង។

២៖ CANPAK (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៧កន្លែង។

៣៖ YONGRONG HANDBAGS COMPANY LIMITED. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៥កន្លែង៕