(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មីរបស់ OPPO ជាច្រើនដងរួចមក ក្រុមហ៊ុនទូរស័ព្ទ OPPO ប្រចាំនៅកម្ពុជា បានប្រកាសបង្ហាញជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន ក្នុងកម្មវិធី Launching Event នោះគឺទូរស័ព្ទ F11 Pro ដ៏ទំនើបប្រកបដោយភាពទាក់ទាញបំផុត។
កម្មវិធី Launching Event នេះធ្វើឡើងនៅយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមច្រើនស្ទើរតែមិនគួរឲ្យជឿ មានទាំងក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ទាំងនៅកម្ពុជា និងក្រៅប្រទេស ក្រៅពីនោះមានម្ចាស់ហាងលក់ទូរស័ព្ទ មានក្រុមតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ក្រុមតារាដៃគូសហការផ្សព្វផ្សាយ (KOL) ទូរស័ព្ទដៃ OPPO ក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មកពីគ្រប់ស្ថាប័នព័ត៌មាន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ។
ជាមួយគ្នានោះ គេក៏សង្កេតឃើញមានកិច្ចសម្ភាសអំពីចំណាប់អារម្មណ៍របស់អតិថិជន ដែលមានសំណាងទទួលបានឱកាសចូលរួម ក្រោយពីកម្មវិធី Blind Order F11 Pro ដែលជ្រើសរើសដោយ System របស់ក្រុមហ៊ុន ហើយក៏មានការប្រកាសតម្លៃលក់ទូរស័ព្ទ F11 Pro ជាផ្លូវការផងដែរក្នុងតម្លៃ៣៣៩ដុល្លារ។
អ្វីដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានការពេញចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះ ពីមួយដំណាក់កាល ទៅមួយដំណាក់កាលពិតជាប្លែក និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុន OPPO នៅកម្ពុជាបានរៀបចំរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។
F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឱ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និងទាក់ទាញជាងម៉ូឌែលមុនៗរបស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា និងកម្លាំងម៉ាស៊ីន ជាពិសេសគឺការថតរូប Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកបានឲ្យដឹងថា កូនពៅត្រកូល F នៅដើមឆ្នាំ២០១៩រូបនេះ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរស័ព្ទដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និងការប្រកួតប្រជែងក្នុងទីផ្សារទាំងតម្លៃ និងគុណភាព។
F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺពណ៌ខ្មៅបែកស្វាយ (Thunder Black) និងពណ៌ Aurora Green ហើយ OPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត ដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយទំហំ 48MP និងកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ។ វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+។
វាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ ៣.០ ថាមពលថ្ម ៤០០០មីលីអំពែ មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង ដែលចំណុចទាំងអស់នេះហើយ បានជំរុញឲ្យអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO បានចូលរួមធ្វើការ Blind Order F11 Pro ឬការកម្មង់ទុកមុនចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ និងបន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្មវិធីបន្តទៀត សម្រាប់អតិថិជនរបស់ពួកគេ នោះគឺកម្មវិធី Pre-Order F11 Pro ដែលមានរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២១-២៧ ខែមីនា ឆ្នាំ២០១៩ និងកម្មវិធី First Sale F11 Pro នៅ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ នេះផងដែរ សម្រាប់អតិថិជន ដែលរស់នៅកម្ពុជា ៕
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងអន្តរជាតិប្រមាណជា ៤០ប្រទេស រួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៦ នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចំានៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជាង ៤០,០០០នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក៕