Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារពាណិជ្ជ ឈីហ្វ ខេមបូឌា ពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជា ដើម្បីបម្រើសេវាកម្មឲ្យកាន់តែប្រសើរដល់អតិថិជន

21-03-2019 14:06

(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ ខេមបូឌា បានពង្រីកសាខាថ្មីបន្ថែមមួយទៀតហើយ ដែលមានសាខាស្ថិតនៅផ្សារអូឡាំពិក លើផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ការពង្រីកសាខាថ្មីបន្ថែមនេះដោយសារតែ ធនាគារពាណិជ្ជ ឈីហ្វ ខេមបូឌា ទទួលបានការគាំទ្រច្រើនពីអតិថិជន។ សម្រាប់ធនាគារសាខាថ្មីនេះធនាគារពាណិជ្ជ ឈីហ្វ ខេមបូឌា ក៏បានទទួលអាជ្ញាប័ណ្ណផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការធនាគារពាណិជ្ជផងដែរ។

ធនាគារពាណិជ្ជ ឈីហ្វ ខេមបូឌា មានបម្រើសេវាកម្មហិរញ្ញវត្ថុជាច្រើនរួមមាន៖ ឥណទាន និងបុរេប្រទាន, ប្រាក់បញ្ញើ, សេវាកម្មពាណិជ្ជក, ការប្តូររូបិយប័ណ្ណបរទេស, ការផ្ទេរប្រាក់ និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩០០ ៨៧៨/ 0៨៩ ៣៣៣ ៨៤៧
ឬតាមរយៈសារអេឡិចត្រូនិច៖ [email protected]