(ភ្នំពេញ)៖ ស្ត្រីអ្នកលក់បាយស្រូបម្នាក់ឈ្មោះ ញ៉ឹក ណារ៉េត អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន ១០០លានរៀល។ ការឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់នេះ ពិតអាចធ្វើឲ្យគាត់ពង្រីកមុខរបរឱ្យធំជាងមុន និងអាចរកចំណូលបានច្រើនជាងសព្វថ្ងៃ។
ថ្លែងប្រាប់ក្រុមការងារ តែបៃតងអ៊ីឈីតាន់ ដែលបានយករង្វាន់ធំ នូវទឹកប្រាក់ចំនួន១០០លានរៀល ទៅផ្តល់ប្រគល់ជូនដល់ផ្ទះនោះ អ្នកស្រី ញ៉ឹក ណារ៉េត បានថ្លែងថា លោកស្រីជាអ្នកលក់បាយ និងគុយទាវ នៅក្នុងភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយនៅពេលសម្រាកពីការងារនោះ លោកស្រីបានយកតែបៃតងអ៊ីឈីតាន់ មកទទួលទានស្រាប់តែពេលមួល គម្របដបនោះ ឃើញត្រូវរង្វាន់១០០លានរៀលតែម្តង។
លោកស្រីបានបន្តថា នៅពេលដែលឃើញត្រូវរង្វាន់យ៉ាងដូវនេះ លោកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដបតែម្តង។ បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ លោកស្រីនឹងយកប្រាក់រង្វាន់មួយចំនួន ទៅសងបំណុលធនាគារ និងទុកមួយចំណែកទៀត សម្រាប់ពង្រីកមុខរបរដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ ១ដប រាប់លានរង្វាន់ទៀត៕