(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសារលិខិតកំណត់ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

ក្រៅពីវិធានការសម្រាប់អនុវត្តហើយនោះ សម្ដេចេតជោ ហ៊ុន សែន ក៏បានបែងចែកចាត់ការងារអនុវត្តផងដែរ រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការ។

សូមអានខ្លឹមសារលម្អិត នៃលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖