(ភ្នំពេញ)៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដីដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហាជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការបោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM
១៖ មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់
Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន។ វាជួយឱ្យអ្នកប្រើប្រាស់អាចធ្វើការដុស និងត្រាំសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់តែម្តងក្នុងពេលតែមួយដោយមិនរញ៉េរញ៉ៃកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់លោកអ្នក ព្រោះកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗដូចជាក្តារបោកសម្លៀកបំពាក់ដើម្បីឱ្យអ្នកអាចបោកសម្អាតសម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះបានតែម្តងជាមួយគ្នាដោយមិនចាំបាច់ប្រើច្រាសដុស។
២៖ មិនចាំបាច់លើកដាក់សម្លៀកបំពាក់ដែលសើមចុះឡើង
អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងម៉ាស៊ីនតែម្តងជាមួយនឹងទឹកសាប៊ូ ដែលអ្នកបានត្រាំ។ជាពិសេសលោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូ ដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តទៀតក៏បានជាមួយប៊ូតុងមុខងារយ៉ាងពិសេស។
៣៖ កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់
ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និងជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ។
៤៖ កាត់បន្ថយការជាប់កម្ទេចកំទី និងប្រទាក់ជាប់គ្នានៃសម្លៀកបំពាក់
តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាត ដោយគ្មានជាប់កម្ទេចកំទីជាប់លើសាច់ក្រណាត់ហើយសាមសុង ក៏បានបន្ថែមបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។
៥៖ ពិនិត្យ និងដោះស្រាយបញ្ហាជាមួយទូរស័ព្ទដៃ
លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃ។
ចំណុចទាំងអស់នេះហើយទើបធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផលរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖1800 203 232៕