(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៨៤៦គ្រឿង រកឃើញល្មើសច្បាប់៧៧០គ្រឿង (ម៉ូតូ៣៥%) អប់រំ២៦៨គ្រឿង និងផាកពិន័យ៥០២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៤៧៧គ្រឿង, អប់រំ១៣៦គ្រឿង និងផាកពិន័យ៣១២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៦,៦៣២គ្រឿង រកឃើញយានយន្តល្មើស១៣,០៩២គ្រឿង(ម៉ូតូ៣៥%) ក្នុងនោះអប់រំ៤,៥៥៧គ្រឿង និងផាកពិន័យ៨,៥៣៥គ្រឿង៕