(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានប្រកាសអំពាវនាវដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ សហការ និងយកចិត្តដាក់ ក្នុងការការពារ និងការថែទាំកុមារ កុំឲ្យរងគ្រោះដោយសារគ្រោះធម្មជាតិជាដាច់ខាត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ផ្សព្វផ្សាយឲ្យដឹងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។

ស្ថានភាពបែបនេះ គឺងាយនឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់អាយុជីវិតកុមារ ដោយសារជំងឺបេះដូង ជំងឺសួត ជំងឺឆ្លង និងជំងឺផ្សេងៗទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបន្ថែមថា យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្តីពីការថែទាំទឹក និងសេចក្តីប្រកាសព័ត៌មានរប ស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការបង្ការជំងឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង បានបង្ហាញថា កម្ពុជានឹងទទួលរងដោយ ប្រយោលពីបាតុភូតធម្មជាតិអែលនីណូ ដែលបង្កឲ្យអាកាសធាតុកម្ពុជានារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងខែឧសភា មាន សភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចឡើងដល់៤០អង្សាសេ មានភ្លៀងកក់ខែតិចមានផ្គររន្ទះ និងខ្យល់កន្រ្តាក់កើតឡើងច្រើន។ ចំណែករដូវ រវស្សាវិញ មកយឺតជាងបណ្តាឆ្នាំមុនៗ៕

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខាងក្រោមនេះ៖