(ភ្នំពេញ)៖ សូមជូនដំណឹង! ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ នៅពេលនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តចល័ត ទៅដល់ខេត្តកំពង់ធំហើយ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្ត ចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ ទីតាំងសម្រាប់ការឆៀករថយន្ត ធ្វើឡើងនៅផ្លូវលេខ៤ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជាប់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ) នៅតាមផ្លូវជាតិលេខ៦។

យោងតាមសេចក្តីជូនតំណឹងរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាន បានឱ្យដឹងទៀតថា ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀក) កំពុងបន្តសកម្មភាពត្រួតពិនិត្យ (ឆៀក) នៅខេត្តកំពង់ធំ សូមម្ចាស់យានជំនិះ ដែលមានយានយន្តត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាចយកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀក) បានហើយ។

សម្រាប់ព័ត៌មានលម្អិតពីឆៀកប្រចាំឆ្នាំ៖ https://goo.gl/XGCSSq ទូរសព្ទទំនាក់ទំនង : (ចល័តខ្សែទី១) ០១២ ៩៩០ ២២៣ / (ចល័តខ្សែទី២) ០៦៩ ៥៦៧ ៨២២ ដាក់ពាក្យត្រួតពិនិត្យយានយន្ត : https://vehicle.mpwt.gov.kh