(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចទទួលបានសញ្ញាបត្រ បណ្ឌិត កិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក ប្រទេសថៃ។
ក្នុងសារលិខិតនោះ មានខ្លឹមសារដូចតទៅ៖
«តាងនាម គណៈកម្មាធិការកណ្តាល មន្រ្តីអ្នកស្ម័គ្រចិត្ត និងយុវជននៃកាក បាទក្រហមកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមគោរពសម្តែងនូវក្តីសោមនស្សរីករាយ ឥតឧបមា និងមនោសញ្ចេតនាស្មោះស្ម័គ្រ ចូលរួម អបអរសាទរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចត្រូវបានសាកលវិទ្យាល័យគ្រើក នៃព្រះរាជាណាចក្រថៃ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦ ២ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
ការប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក នៅព្រះរាជា ណាចក្រថៃ គឺជាមោទនភាពយ៉ាងក្រៃ លែងសម្រាប់ជាតិមាតុភូមិ និងប្រជាជន កម្ពុជាទាំងមូល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃកម្ពុជា ប្រកបដោយគតិបណ្ឌិតខ្ពស់ មានភាព ចាស់ ទុំខាង នយោ បាយ ប៉ិនប្រសប់ក្នុងការទំនាក់ទំនងនយោបាយ ទាំងលើឆាកជាតិ អន្តរជាតិ ជាពិសេស អនុវត្ត នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យបាននាំមកនូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យរីក ចម្រើន លើគ្រប់ វិស័យដល់បច្ចុប្បន្ន ហើយបានរួមចំណែកជួយរក្សាសុខសន្តិភាព ក្នុងតំបន់ និងនៅលើពិភពលោកទៀតផង ធ្វើឲ្យមាតុភូមិកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ទេវតា ថែរក្សាទឹកដី ព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកយាយ មហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗ ជាទីស្រឡាញ់ សូមសុខភាពល្អបរិបូរ អាយុយឺនយូរ និងសម្រេច បាន ជោគជ័យត្រចះត្រចង់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្បូរសប្បាយរុងរឿង តរៀងទៅ»
សូមគោរពជូននូវខ្លឹមសារលិខិតទាំងស្រុងរបស់ លោកស្រី ឃួន សុដារី គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ៖