(ភ្នំពេញ)៖ បន្ទាប់ពីមានការចាប់អារម្ភណ៍ជាច្រើន និងទន្ទឹងរង់ចាំរាប់ឆ្នាំកន្លងមក សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសនៅថ្ងៃអង្គារនេះថា ចាប់ពីឆ្នាំ២០១៩ នេះតទៅអ្នកដែល ចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិការច្រើនទៀតទេ គឺអាចមកបន្តការសិក្សានៅកម្ពុជាបានតែម្តង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបចេញផ្សាយ បានឱ្យដឹងថា សាកលវិទ្យាល័យ AUPP នឹងបើកថ្នាក់អនុបណ្ឌិតលើជំនាញមួយចំនួនរួមមាន៖ អនុបណ្ឌិតធុរកិច្ច អនុបណ្ឌិតហិរញ្ញវត្ថុ អនុបណ្ឌិតជំនាញម៉ាឃីតធីង អនុបណ្ឌិតគោលនយោបាយសាធារណៈ និងអនុបណ្ឌិតផ្នែកច្បាប់។
លោកសាស្រ្តាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការងទទួលបន្ទុកផ្នែកកម្មវិធីសិក្សា និងកិច្ចការនិស្សិត បានឲ្យថា សញ្ញាបត្រអនុបណ្ឌិតនៅ AUPP អាចបន្ថែមសក្តានុពលដល់និស្សិត មួយផ្នែកធំទៀត ក្នុងទីផ្សារការងារជាតិនិងអន្តរជាតិ និងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។
និស្សិតឬបញ្ញាជនដែលជាប់រវល់ការងារ និងការប្រកបរបរអាជីវកម្មផ្សេងៗ អាចមានជម្រើសសិក្សាបាន ចាប់ពីថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ឬតែថ្ងៃសៅរ៍ និងអាទិត្យ។
ចូលរៀន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ ចាប់ផ្តើមទទួលពាក្យចូលរៀនពីថ្ងៃជូនដំណឹងនេះតទៅ។
AUPP ជាសាកលវិទ្យាល័យឈានមុខគេ និងតែមួយគត់នៅកម្ពុជាដែលផ្តល់ជម្រើសឱ្យនិស្សិតខ្មែរអាចជ្រើសយកសញ្ញាបត្របានពីរ សញ្ញាបត្រមួយផ្តល់ដោយ AUPP និងមួយទៀតផ្តល់ដោយ សាកលវិទ្យាល័យដៃគូរនៅអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (UA)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៉ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh ។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕