(ភ្នំពេញ)៖ រយៈពេល២ខែដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ ទទួលចំណូលជាង៤លានដុល្លារអាមេរិក កើនឡើង៤០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន មានតែជាង៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រយៈពេល២ខែមកនេះ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួនជិត៣ម៉ឺន TEUs កើនឡើង៣១.១២ភាគរយ។
នៅឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រំពឹងថា បរិមាណទំនិញឆ្លងកាត់មានចំនួនជាង២៣ម៉ឺន TEUs កើនឡើង៩.៥៧ភាគរយ៕